សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំមើលងាយ កុំប្រមាថកម្ពុជា កម្ពុជាមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើមប្រទេសជិតខាង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃ ប៉ុន្តែមិនឱន មិនទន់ជ្រាយ ឱ្យគេប្រមាថនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងពាណិជ្ជកម្មគ្រប់គ្រងឱ្យបានតម្លៃទំនិញលើទីផ្សារ កុំឱ្យឆ្លៀតឱកាសដំឡើងថ្លៃ។ * យោងតាមការផ្សាយព័ត៌មានរបស់ថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានពលរដ្ឋថៃ ធ្វើអត្តឃាត ព្រោះតែយោធាថៃបិទព្រំដែន ធ្វើឱ្យការលក់ដូរកសិផលជួបបញ្ហា * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា ទាហានថៃភ្លេចកាំភ្លើងយន្តមួយដើម ត្រូវបានរើសបាន ហើយហៅទាហានថៃឱ្យមកយកវិញ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូងគឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជា ចាប់តែអនុវត្តន៍នោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សព្វាវុធរបស់កម្ពុជារៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ មិនមានរថក្រោះ មិនមានយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះ។ សព្វាវុធរបស់កម្ពុជា រៀបចំដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនរបស់កម្ពុជា ដែលបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធីឆ្លើយតបរបស់កម្ពុជា គឺប្រៀបដូចជាពស់ មិនមាត់ច្រើនទេ តែមកមិនស្រួលចឹកសម្លាប់តែម្តងទៅ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វាមិនដែលកើតរឿងនៅមុំ៣ បែរជាដើរបិទព្រំដែន ក្រោមហេតុផលការពារសន្តិសុខនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់ថៃ បានរាលដាលបង្កើតជាជម្លោះនាពេលនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់កម្ពុជានាពេលនេះ កើតឡើងព្រោះតែទង្វើរបស់ថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង។ * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Marie Stopes International Cambodia Brings Reproductive Health Services to Baksey Media, with support from the Australian Government (DFAT) * NATO agrees to higher defence spending goal, Spain says it is opting out * Ukraine asks allies to allocate 0.25% of GDP to boost its weapon production * The world in brief - 23 June 2025 * BREAKING: Cambodia to Suspend All Fuel and Gas Imports from Thailand from Midnight * BREAKING: PM Hun Manet Orders Permanent Closure of Two Border Crossings in Udor Meanchey Province in Response to Thai Military Action * Fresh News Plus: គ្រូបង្វឹក Real ថា FIFA កំពុងស៊ើបអង្កេត ករណីរើសអើងជាតិសាសន៍ Rudiger នៅ Club World Cup 2025 * យល់ដឹងផ្នែកច្បាប់៖ ការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន ពីអ្នកមានអំណាចមេបា * លោកបណ្ឌិត ថោង ខុន ជំរុញមនុស្សគ្រប់វ័យលេងកីឡា ខណៈ WHO បង្ហាញក្ដីបារម្ភខ្លាំង អំពីបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ