សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ, មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនខ្លាចនឹងអួតឡើយ ចំពោះសមិទ្ធផលកសាងដោយកូនខ្មែរ សមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ នៅពេលរាជធានី ខេត្តរៀបចំសួនសាធារណៈកាន់តែច្រើន ដើម្បីការលំហែរបស់ប្រជាពលរដ្ឋ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសិង្ហបុរី ដើម្បីទិញរថយន្តជិះបាន ត្រូវទិញអាជ្ញាបណ្ណជាមុនសិន។ សម្រាប់កម្ពុជា មិនមានផែនការកំណត់បែបនេះឡើយ មានតែសប្បាយនៅពេលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃក្រោយរាជធានីភ្នំពេញ នឹងផ្លូវក្រោមទឹក * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីព្រលានយន្តហោះថ្មីធ្វើរួចរាល់ នឹងមានតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មកើតឡើងថែមទៀត ដែលនឹងធ្វើឱ្យមានកំណើនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនហាមពលរដ្ឋមិនឱ្យយកកូននោះឡើយ ហើយអ្វីដែលបារម្ភនោះ គឺខ្លាចអ្នករាជធានីភ្នំពេញលែងយកកូន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអួតគ្នារឿងតុបតែងលំអខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាការអួតដែលល្អប្រសើរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ * CoolApp មានក្រុមការងារ Support ឆ្លើយតបចម្ងល់លើការប្រើប្រាស់ សូមឆាតតាមលេខ CooApp: 078 818 080 * Fresh News English: Over 50 nations want to start trade talks with US after tariffs, Trump officials say * EU seeks unity in first strike back at Trump tariffs * Fresh News Plus: Man City ខកឱកាសឡើងឈរលេខ៤ តំបន់កៅអី UCL ដោយសារលេងមិនឈ្នះ Man Utd